ក្រុមមិត្តភ័ក្រមួយក្រុមដើរកម្រាន្តហើយយកពេលមួយទៅចែករំលែកនូវអ្វីដែលខ្លួនអាចធ្វើទៅបាននៅទីដាច់ស្រយាល។ ខ្ញុំនិងក្រុមមិត្រភក្រមួយក្រុម ដោយមានគោលបំណងទៅលេងនៅបាត់ដំបង ណាមួយធ្លាប់ទៅជួយចែកសម្ភារនៅទីនោះកាលពីឆ្នាំមុន ហើយក្រោយពេលឆ្នាំថ្មី នេះយើងបន្តទៅដំណើរបាត់ដំបងម្ដងទៀតជាមួយ ការចែករំលែកសម្ភារ និងសំលៀកបំពាក់ ព្រមទាំងថវិកាទៅជួយទីដាច់ស្រយាល ដោយមានមិត្រភក្រមួយក្រុមនៅបាត់ដំបងស្រាប់ គាត់បានណែនាំថា គួរតែទៅជួយនៅ អូជាំ ថាទៅជាទីកន្លែងដាច់ស្រយាលមួយ នៃស្រុកសំឡូត ខេត្តបាត់ដំបង មានការខ្វះខានខ្លាំង ព្រមទាំងឆ្ងាយពីទីរួមខេត្ត ណាមួយកុមការទីនោះអាចត្រូវការយើងក្នុងការចែករំលែក ពីបរិបទនៅទីក្រុង ព្រមទាំងការចែករំលែកអោយក្មេងៗទីនេះដឹងអំពីគុណប្រយោជន៍នៃការចែករំលែក និងការសិក្សា។ ដោយមានមិត្តស្គាល់នៅទីនោះផង អាចជាភាពងាយស្រួល យើងជួយសម្រួលអ្នកពីទីក្រុងទៅលេងទីដាចស្រយាល ព្រមទាំងបានចែករំលែកសម្ភារៈ និងចែករំលែកកន្លឹះអោយក្មេងៗទីនោះប្រឹងប្រែងរៀនសូត។
ស្ថានភាពគោលដៅ៖
គោលបំណងមានចំងាយ ៩៦គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។ យើងមានគោលបំណងទៅជែករំលែកសម្ភារមួយចំនួនទៅ៖
- សាលាបឋមសិក្សា អូរជាំកណ្ដាល ៖
មានសំណង់អាគាចំនួន២ខ្នង ស្មើនឹង៨បន្ទប់ និងទីចាត់ការ១ ។ មានសិស្ស ១៣១ នាក់ មានសិស្សស្រី ៦៦នាក់ មានសិស្សក្រីក្រចំនួន ៤០នាក់ស្រី២៣នាក់ ។ - សាលាបឋមសិស្សា អូរជាំក្រោម ៖
សាលាអូរជាំក្រោមមានបីខ្នង ហើយមួយខ្នងមានមួយបន្ទប់ មានគ្រូបួននាក់ស្រីទាំងបួនមានសិស្សសារុប89នាក់ មតេយ្យមាន26នាក់ ស្រី16នាក់ ថ្នាក់ទី1មាន16នាក់ស្រី9នាក់ ថ្នាក់ទី2មាន8នាក់ស្រី2នាក់ ថ្នាក់ទី3មាន12នាក់ស្រី8នាក់ ថ្នាក់ទី4មាន8នាក់ស្រី6នាក់ ថ្នាក់ទី5មាន19នាក់ស្រី11នាក់ ហើយចម្ងាយ4Kgពីសាលាអូរកណ្តាលនិង4Kgដែពីអនុវិទ្យាលយ័អូរជាំលើ បើពីទីរួមស្រុកសំឡូូតវិញមានចម្ងាយ29Kg ។ - វត្តអូជាំ៖ នៅទីនៅមានវត្តមួយមានព្រះសង្ឃពីរអង្គ ដូចនេះក្រុមការងារកំពុងប្រមែប្រមូលបច្ច័យ ឬសម្ភារសម្រាប់ព្រះសង្ឃនៅទីនោះ។
ពេលវេលាចេញដំណើរ
យើងរៀបចំចេញដំណើរជាមួយក្រុមអ្នកស្ម័គ្រចិត្តដំណើរកម្រាន្តនេះ ដោយចែករំលែកថវិកាផ្ទាល់ខ្លួន ជួលឡានក្រុង ចេញពីភំពេញទៅ ភូមិអូជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយស្នាក់នៅអូជាំមួយយប់ បោះតង់នៅក្នុងភូមិ ហើយត្រឡប់មកវិញថ្ងៃទី ១២ ខែឆ្នាំដដែរ។
ទំនាក់ទំនងព័ត៌មាន ជួយសម្ភារៈ ឬថវិកា ៖
ភ្នំពេញ៖
ជី សុផាត ៖ ០៧៧ ៥៩០ ៥៥៥ | sophatchy@gmail.com
កញ្ញា សខុម ៖ ០៧៧ ៤២២០៩៣ | mssokhom@gmail.com
លោក អ៊ឹង អ៊ាវថៃ ៖ ០៩៣ ២២២៧៧២
បាត់ដំបង៖
យ៉ឹង បូរី៖ ០៩៨ ៩៨៥៥៥៤ | boreyoeng168@gmail.com
ទោះបីខ្ញុំនិងមិត្តភក្រដឹងថាសម្ភារ ឬថវិកាយើង មិនអាចផ្គត់ផ្គងបានរៀនចប់ក៏ដោយ យើងធ្វើវាដើម្បីអោយអ្នកឯទៀតបានឃើញរូបភាពនេះហើយ យកការចែករំលែកមួយទៀតបានទៅគាត់ ឬកុមការផ្សេងទៀត ។ គេថាគួរតែបង្រៀនមនុស្សអោយចេះរកត្រី កុំអោយត្រីគាត់ តែស្ថានភាពសូម្បីត្រីជុំវិញខ្លួនគាត់ក៏គ្មានផង ដូចនេះមានតែយើងយកត្រីទៅហើយ យើងអាចបង្រៀនអោយគាត់ចេញរកត្រី និងរបៀបចញ្ចឹមត្រី