បទពិសោធន៍ចូលរួម និងការរៀបចំការបោះជុំរំ បោះតង់ដើរលេងកម្រាន្ត វាជាបទពិសោធន៍ល្អមួយសម្រាប់អោយយុវជនអាចយកទៅប្រើប្រាស់ក្នុងការបោះជុំរំខ្នាតតូច ឬដំណើរកម្រាន្តរបស់ខ្លួនបាន ។ គម្រោងរៀបចំការបោះជុំរំអាចមិនច្រើនតែត្រូវមានអ្នកជួយរៀបចំបួនទៅប្រាំនាក់ ខ្ញុំនឹងក្រុមការងារប្រហែលបួនប្រាំនាក់ បានរៀបចំការបោះជុំរំនេះឡើង ។ អ្វីដែលយើងត្រូវគិតគឺ ទីតាំងរៀបណា? មានខេត្តច្រើនណាស់នៅប្រទេសកម្ពុជាយើងដែលអំណោយផលបោះជុំរំបាន ភាគច្រើននៃអ្នកបោះជុំរំគឺនៅតំបន់ព្រៃភ្នំជ្រលងដងអូ មានទឹក ព្រែកជាដើម ។ កាលពីខែមុនខ្ញុំបានចូលរួមបោះជុំរំ បោះតង់នៅប៉ៃលិនម្ដងដែរ វាឆ្ងាយបន្តិច ទើបខ្ញុំនឹងក្រុមការងារស្វែងរកទីតាំងណាជិតទីក្រុងភ្នំពេញ ។ ខេត្តដែលអំណោយផលជាងគេ ហើយត្រូវបានយើងជ្រើសរើសគឺ ខេត្តកំពត ។ មូលហេតុគឺ ជាខេត្តដែលអំណោយផលទាំង ជ្រោះជ្រងដងអូ មានភ្នំ មានព្រែក សាកសម្យនឹងការបោះតង់នេះ ណាមួយយើងមានតែពីរថ្ងៃមួយយប់ ដែលងាយស្រួលផងដែរ។ ដោយយើងមានអ្នកស្គាល់មានដីចំការ នៅមាត់ព្រែកកំពត វាពិតជាពិសេសណាស់ សម្រាប់ការបោះតង់នេះ ។ នេះជាទីតាំងដែលយើងបានរើសបោះតង់៖ https://goo.gl/maps/D7vgeUnawsB2
សម្ភារៈដែលអ្នកគួររៀបចំសម្រាប់ដំណើរបោះតង់រយៈពេលខ្លី៖
- តង់ ខ្នាតសម្រាប់មនុស្សដែលចូលរួម (កុំភ្លេចដាក់កន្ទេលមួយផងគ្រាន់ករាលកុំអោយឈឺខ្នង ) អង្រឹងក៏បានបើម្នាក់ឯង
- សម្ភារៈគេង អាចដាក់កូនភួយ ខ្នើយខ្យល់ងាយដាក់តាមខ្លួន ព្រោះថាបើសិនយើងមិនដែលធ្លាប់គេងទីមិនរាបស្មើរ អាចពិបាក ដូចនេះគួរតែរៀបចំកម្រាល ឬភួយតាមល្អប្រសើរ
- ស្បែកជើង គួរតែយកពីរគូ មានផ្ទាត់ និងស្បែកជើងប៉ាត់តា អាយស្រួលផ្លាស់ប្ដូរ
- គួតែដាក់ដែកកេះ តាមខ្លួន ស្រួលផ្នក់ភ្លើងក្បែរតង់ ងាយស្រួលចំចាត់មូស សត្វល្អិត ឬសត្វផ្សេងៗមកជិត
- សម្រាប់សម្លៀកបំពាក់អាចដាក់សមល្មមពេលវេលា
កម្មវិធីលេង៖
- នៅលើឡាន៖ យើងបានរៀបចំហ្គេមមួយគឺ “មនុស្សសំខាន់ដោយសម្ងាត់” តម្រួវអោយអ្នករាល់គ្នាសរសេរឈ្មោះដាក់ក្នុងប្រអប់មួយ ហើយចាប់វិញម្នាក់មួយ ហើយត្រូវចាំឈ្មោះនោះទុក មិនអោយជាន់ឈ្មោះខ្លួនឯងទេ អាចដូរបានបើសិនជាជាន់ឈ្មោះ ក្រោយមកយើងណែនាំឈ្មោះម្នាក់ម្ដង ដើម្បីអោយស្គាល់គ្នា កាណែនាំនេះទៀតសោទ គឺត្រូវណែនាំឈ្មោះពិត ហើយដាក់ឈ្មោះសត្វមួយ (ឧ ខ្ញុំ សុផាត ហៅអាស្វា) បន្ទប់មកទៀតអ្នកបន្ទប់ត្រូវហៅឈ្មោះមុន សុផាត ហៅអាស្វា ខ្ញុំឈ្មោះ ពៅ ហៅអាជ្រូក អ្នកបន្ទប់តទៀតត្រូវហៅឈ្មោះពីដើម បន្ទប់ ធ្វើដូចនេះបន្តបន្ទប់រហូតចប់ ទាល់តែធ្វើបែបនេះហើយបានចាំឈ្មោះ។ អ្នកទាំងអស់ប្រហែលចាំឈ្មោះគ្នាអស់ហើយ សូមមើលឈ្មោះដែលអ្នកបានចាប់នោះ ហើយត្រូវមើលថែគេផង ថ្ងៃត្រឡប់មកវិញត្រូវនិយាយពីការមើលថែរនោះ!!