កម្មវិធីសប្បុរសធម៌៖ ១ម៉ឺនរៀលដើម្បីជួយដល់កុមារដាច់ស្រយាល

១.បុព្វហេតុ

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ត្រូវ​ជា​ភាគ​ខាង​លិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និង ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបង ឱ្យ​ក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក។

ប្រជាជននៅទីនោះភាគច្រើនជាកសិករ មានដាំដំណាំ ជាច្រើន ប្រភេទដូចជា ពោត ដំឡូង ។ដំណាំដែលទទួលផលល្អ ជាងគេ ហើយនាំចេញច្រើនគឺ ពោត។ ទន្ទឹមនឹងដំណាំទាំងនេះ មានដាំផ្លែឈើហូបផ្លែ មាន ដូចជា​​ ស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺ ក្ងែន​ ជាផ្លែឈើមួយប្រភេទ ដែលដុះនៅតែតំបន់ ប៉ៃលិន ហើយក៏មានការដាំបន្តហើយ​នៅតាមបណ្ដា ខេត្តនានា​។ ក្ងែន មិនខុសពី មៀនទេ ប៉ុន្តែវាមិនផ្អែមដូចមៀនទេ​ ហើយវាមានសាច់ច្រើនជាង​មៀន។ ការរស់នៅរបស់ប្រជាជនគឺ ពួកគេចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយបើមានកម្មវិធី បុណ្យទានផ្សេងៗ គេជួយគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់។

២.គោលបំណង

ដើម្បីចែករំលែកសម្ភារៈសំខាន់បីដែលយើងត្រូវជួយ សំលៀកបំពាក់ ស្បែកជើង និងសម្ភារៈសិក្សា

Photo: Bophorn Reall II
  • ដើម្បី លើកទឹកចិត្ត ដល់ក្មេងដាច់ស្រយាល និងកុំអោយបោះបង់ការសិក្សា
  • រួមចំណែកលើកកម្ពស់និងរូបរាងមួយអោយក្រុមមិត្តភក្តិផ្សេងទៀតចំណាយពេលវេលាខ្លួន ទៅបានជួយក្មេង ដាច់ស្រយាល

លោកអ្នកអាចជួយ ជាថិវកា ដើម្បីយើងទិញ សម្ភារៈសិក្សា រួមមាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ក្ដារឈ្នួន ថង់កាតាប សំលៀកបំពាក់សិស្ស ស្បែកជើង ។ល។

“ការរួមចំណែករបស់អ្នក អាចជួយអោយក្មេងមិនបោះបង់ការសិក្សា”

“ការួមចំណែករបស់អ្នក អាចជួយឲ្យក្មេងមានទ្រនាប់ជើងពាក់ទៅសាលរៀន”

“ការួមចំណែករបស់អ្នក អាចជួយឲ្យក្មេងមានសម្ភារគ្រប់គ្រាន់ចូលរៀន”

“ការរួមចំណែករបស់អ្នក អាចឲ្យក្មេងមានសៀវភៅទៅរៀន”

៣. ទីតាំង និងចំនួនចែករលែក 

១/សាលាបឋមសិក្សា​ខកមូស -ភូមិ​សួន​អំពៅ​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ( ផែនទី https://goo.gl/maps/TzJdrMi5Wck

២/សាលាបឋមសិក្សា​ បឡាងនិង​ អូរតាតឹង -ភូមិ​សំឡូត​ ឃុំ​សំឡូត​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​

៣/សាលាបឋមសិក្សា​អូរសំរិល​ -ភូមិ​អូរក្រូច​ ឃុំ​តាតោក​ ស្រុក​សំឡូត​ ​ខេត្ត​បាត់ដំបង

Photo: Bophorn Reall II អាគារចាស់
Photo: Bophorn Reall II – អាគាចាស់
អាគារថ្មី

៤.​ គម្រោងថវិកា 

 យើងត្រូវការថិវកា  យើងនឹងចែកសម្ភារៈចំនួន ៦០០នាក់ ដែលរៀបជាកញ្ចប់មួយក្នុងនោះគឺ 

  • សៀវភៅ ២ក្បាល 
  • ប៊ិច ២ ដើម
  • ខ្មៅដៃ ២ដើម
  • ជ័រលុប ១
  • បន្ទាត់ ១
  • កាបូបដៃ ១
  • សឺម៉ី ១
  • ដែកខួង ១
  • ទ្រនាប់ជើង ១គូ

សម្រាប់កុមារដាច់ស្រយាល ៦០០នាក់ ដែលក្នុងម្នាក់អាចចំណាយថិវកា ១ម៉ឺនរៀល ឬ2.5$/ម្នាក់ សរុបថិវកា 1500$

រាល់ថវិកាបន្ថែមរបស់អ្នក ក្រុមការងារអាចទិញបន្ថែមជាសម្ភារកីឡា របស់ប្រើប្រាស់ ឬសម្ភារសម្រាប់សាលារៀន ក្មេងប្រើប្រាស់ប្រចាំ ឬជូនសម្ភារៈសម្រាប់ចាស់ជរា។

(រាល់ការចំណាយអ្នករួមដំណើរមិនប៉ះពាល់ថវិកាអ្នកបរិចាកទេ)

បញ្ជីអ្នកបរិចាគ

ទាក់ទងជំនួយ

  • ភ្នំពេញ៖
  • បាត់ដំបង៖
    • យ៉ឹង បូរី៖ ០៩៨ ៩៨៥៥៥៤ | boreyoeng168@gmail.com
    • ផល្លីន រដ្ឋ៖ ០៩៣ ២៩៣ ៥៦៧ |

៥.តើយើងជាអ្នកណា

យើងមិនមែនជាសមាគម ឬអង្កការ តែយើងជាក្រុមមួយ ប្រមូលគ្នារាល់ពេលយើងធ្វើសកម្មភាពម្ដងៗ ភាគច្រើនជាក្រុមមិត្តភក្រ ដែលចង់ដើរកំសាន្តបែប ចែករំលែក ទៅកាន់ទីដាច់ស្រយាល បានរួមចំណែកក្នុងការជួយដល់ក្មេងៗ ។ យើងមានក្រុមអ្នកផ្ដូចផ្ដើម និងអ្នកចូលរួមធជាមួយដំណើរមួយនេះ ។

ក្រុមមួយនេះបានបង្កើតជាគម្រោងតាមពេលវេលាសមស្របពីសម្រាកពីការងារ និងសេចក្ដីត្រូវការ ឬមានបណ្ដាញដែលយើង រកបានថាមានក្មេងៗដាច់ស្រយាលនៅទីណា ដែលយើងអាចជួយបាន ។ គម្រោងនោះរួមមាន៖