១២ចំនុច ពេលចូលរួមបារខែមអាស៊ាន ២០១៨ BarCamp ASEAN 2018 i!

បារខែមអាស៊ាន ២០១៨ គឺត្រឡប់មកវីញហើយ នៅថ្ងៃទី ២០ – ២១ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបបច្ចេកទេសកម្ពុជា – សាលាតិចណូ ។ អ្នកធ្លាប់ចូលរួមប្រហែលជាស្គាល់បារខែមរួចមកហើយ វាជាព្រឹត្តិការណ៍ចែករំលែកផ្នែកបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម ។ សម្រាប់ខ្ញុំវាពិតជាព្រឹត្តិការណ៍បច្ចេកវិទ្យាធំជាងគេមួយនៅប្រទេសកម្ពុជា ដែលមានអ្នកចូលរួមធ្វើការចែករំលែកច្រើន និងមានមនុស្សជាច្រើនបានចូលរួមស្ដាប់ និងបង្កើតទំនាក់ទំនងបានយ៉ាងល្អក្នុងការអភិវឌ្ឍជំនាញជាច្រើន។ ខាងក្រោមជាការណែនាំមួយចំនួនសម្រាប់អ្នកចូលរួមក្នុងកម្មវិធីបាខែម៖

  1. សូមចុះឈ្មោះជាមុននៅក្នុងវិបសាយ ៖​ barcamp.asia ដោយចុចលើ ប៊ូតុង Register ។ សូម​បំពេញ​ព័ត៌មាន​​ផ្ទាល់ខ្លួន ។ គោលបំណងនៃ ការចុះឈ្មោះនេះ គឺដើម្បី អាចឲ្យ អ្នករៀបចំ កម្មវិធីរបស់យើងបានដឹងថា នឹងមានមនុស្ស ប៉ុន្មាននាក់មកចូលរួម ពួកគាត់ពាក់អាវទំហំណាខ្លះ ដែលធ្វើឲ្យយើងខ្ញុំជាអ្នករៀបចំ ងាយស្រួលរៀបចំទុកជាមុន ។
  2. ការចូលរួមដោយនាំមកនូវការបង្កើតទំនាក់ទំនង ឬចែករំលែកទៅកាន់អ្នកផ្សេងទៀត។ អ្នកមិនចាំបាច់ត្រូវតែ ជាអ្នកជំនាញលើ ប្រធានបទ របស់អ្នកនោះទេ។ ប្រសិនបើអ្នកមិនច្បាស់ អ្នកដទៃ ដែលចូលរួម អាចជួយ អ្នកបាន។ នេះគឺជា វិធីសាស្ត្រល្អមួយក្នុងការចូលរួម ដោយសារ វាមានការចូលរួមចំណេះដឹង ពីគ្រប់គ្នា ជាជាងមកតែពីអ្នកបង្ហាញ ឬវាគ្មិន។
  3. សូមអញ្ជើញមកចូលរួមកម្មវិធីនេះឲ្យទាន់ម៉ោង (ម៉ោង ៧ ព្រឹកប្រសិនបើអ្នកចង់ទទួលយកអាវយឺត) ព្រោះអ្នកអាចបាត់បង់ឱកាស ទទួលបានអាវយឺតបាខែម និងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតពីកម្មវិធី BarCamp ក៏ដូចជាក្រុមហ៊ុននានា ។
  4. អ្នកគួរតែយក Laptop, Tablet Smart Phone មកជាមួយផង (ប៉ុន្តែមិនជាការចាំបាច់ខ្លាំងទេ) វាចាំបាច់ប្រសិនបើអ្នកមានកម្មវិធីឬប្រធានបទត្រូវធ្វើបទបង្ហាញ ឬអ្នកចង់ប្រើអ៊ីនធឺណិត និងស្វែងរកព័ត៌មានបន្ថែមពីអ្វីដែលអ្នកបានរៀនក្នុងអំឡុងពេលនោះ សូមត្រៀមឬយករបស់ដែលភ្ជាប់សេវាកម្មអ៊ីនធឺណិតមកដោយខ្លួនឯង។
  5. បើអាចសូមយក ព្រី សម្រាប់ដោតភ្លើងមកជាមួយផង សម្រាប់ចែករំលែកជាមួយមិត្តភ័ក្ដិ របស់អ្នក ឬអ្នកចូលរួម ដទៃទៀត (យើងខ្ញុំគ្មានព្រីភ្លើងគ្រប់គ្រាន់សម្រាប់គ្រប់គ្នាទេ យើងមានតែ រន្ធដោតភ្លើងដែលនៅតាម សសរ ឬជញ្ជាំង ក្នុងកន្លែងកម្មវិធីតែប៉ុណ្ណោះ)
  6. ពេលមកដល់អ្នកត្រូវទៅកន្លែងចុះឈ្មោះដើម្បីចុះឈ្មោះ និង ទទួលបានអាវយឺតបាខែមដ៏ស្រស់ស្អាត (ចំណាំ លោកអ្នកអាចទទួលបានអាវយឺតដោយឥតគិតថ្លៃ លុះត្រាតែអ្នកបានចុះឈ្មោះ នៅលើវិបសាយ ហើយធ្វើតាមការណែនាំរបស់អ្នករៀបចំ  ឬអាចដើរទស្សនាការដាក់តាំងបង្ហាញសេវាកម្ម ផលិតផល របស់ក្រុមហ៊ុននានា ។
  7. សូមស្ដាប់ការប្រកាស និងការណែនាំផ្សេងៗរបស់ពិធីករ ពិធីការិនី អំពីកម្មវិធីនានាដែលមានក្នុងព្រឹត្តិការណ៍នេះ ។ ការបើកកម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩ ព្រឹកជាកំហិត ដោយមានការអញ្ជើញចូលរួមចំណាប់អារម្មណ៍អំពីកម្មវិធីពីសំណាក់វាគ្មិនមកពីក្រុមហ៊ុននានា និងការប្រកាសបើកកម្មវិធី ។
  8. សម្រាប់លោកអ្នកដែលមានប្រធានបទសម្រាប់ចែករំលែក សូមត្រៀមប្រធានបទរបស់លោកអ្នកជាមុន ហើយធ្វើការដាក់ពាក្យទៅវែបសាយបារខែម ដើម្បីអោយក្រុមការងារបារខែមរៀបចំជូន។
  9. សម្រាប់លោកអ្នកដែលមិនមានប្រធានបទសម្រាប់ចែករំលែក តែមានបំណងមកចូលរួមស្ដាប់ សូមមើលក្ដារខៀនប្រធានបទនៅពេលគេបិទប្រធានបទ ប្រសិនបើលោកអ្នកពេញចិត្តប្រធានបទណាមួយសូមមើលលេខបន្ទប់ មើលភាសា (ថាតើពេលធ្វើបទបង្ហាញគេនិយាយភាសាខ្មែរ ឬអង់គ្លេស) រួចរួសរាន់ចូលទៅកាន់បន្ទប់នោះដើម្បីចូលរួមស្ដាប់ការចែករំលែកចំណេះដឹងនេះ ។ ពេលអ្នកចូលរួមស្ដាប់ ប្រសិនបើមិនពេញចិត្ត លោកអ្នកអាចត្រលប់មកកាន់ក្ដារខៀនប្រធានបទដើម្បីមើលប្រធានបទផ្សេងៗទៀតថាតើនៅបន្ទប់ណា រួចអញ្ជើញទៅបន្ទប់នោះ ។ ពេលចូលរួមស្ដាប់ សូមបញ្ចេញមតិយោបល់ ឬធ្វើការសាកសួរសំណួរផ្សេងៗដែលទាក់ទងជាមួយប្រធានបទដែលអ្នកកំពុងស្ដាប់ ។
  10. លោកអ្នកមានម៉ោងសម្រាកអាហារថ្ងៃត្រង់ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ១ រសៀល។ សូមប្រើប្រាស់ម៉ោងពិសាអាហារថ្ងៃត្រង់នេះ សម្រាប់សំណេះសំណាលលេងជាមួយមិត្តភ័ក្ដិ ឬអញ្ជើញអ្នកមកពីក្រៅទៅពិសាអាហារនៅក្បែរៗសាលា ។
  11. នៅរសៀលម៉ោង១ ដល់ម៉ោង ២ ទាំង ២ ថ្ងៃ មានកម្មវិធីលេងកម្សាន្តបានរង្វាន់ និងការសម្ដែងផ្សេងៗ សូមចូលរួម ដើម្បីសម្ដែង និងលេងកម្សាន្តជាមួយក្រុមការងារក៏ដូចជាអ្នកចូលរួមដទៃទៀត ។
  12. នៅពេលចប់កម្មវិធី ប្រសិនបើអាចសូមមេត្តានៅជួយពួកយើងខ្ញុំ ដូចជាជួយប្រមូលសំរាមដាក់ក្នុងធុង និងជួយដកផ្លាកផ្សេងៗចេញពីជញ្ជាំង។ សូមថ្លែងអំណរគុណទុកជាមុន ។

ជូបគ្នានៅបារខែមអាស៊ាន កុំភ្លេចហៅខ្ញុំផង!