ដំណើរជិះកង់ ១២០គីឡូសាលាសហគមន៍មួយមិនឆ្ងាយពីភ្នំពេញ

រៀបចំដំណើរ

ធ្វើដំណើរតាមផ្លូវជាតិលេខ៤ទៅខេត្តកំពង់ស្ពឺ ខ្ញុំបានចំនាយពេលប្រមាណជិត៤ម៉ោងជាមួយមិត្តភក្រខ្ញុំម្នាក់ ក្នុងគោលបំណងទៅលេងនៅខេត្តកំពង់ស្ពឺ នាចុងសប្ដាហ៍។ ឥវ៉ានមួយចំនួន បានរៀបចំរបស់របរពីល្ងាច ខ្ញុំនឹងមិត្តភក្រខ្ញុំ បានរៀបចំតង់ស្នាក់នៅមួយយប់ ព្រមទាំងរបស់របរប្រើប្រាស់ពេលយប់ នៅទីដាច់ស្រយាល ដូចជាសាក ធនាគាថាមពល ( Power Bank ) អំពូលភ្លឺងប្រើដោតជាមួយធនាគាថាមពល អំពូលភ្លើងសាកថ្ម ថ្នាំរិតជើង ស្នប់ ពិល ព្រមទាំងច្រើនសម្ភារៈច្រើនទៀត ។

ចែករំលែកបទពិសោធន៍៖ កង់គួរតែមានរានក្រោយសម្រាប់ដាក់ឥវ៉ាន បើសិនអ្នកចង់ធ្វើដំណើរផ្លូវឆ្ងាយដោយកង់ សូមកុំភ្លេចអោយសោះរបស់របរសម្រាប់ធ្វើដំណើរ ដូចជាស្រោមដៃ ដបទឹក ស្នប់ ពិលកង់ ភ្លើងក្រោយ អោយប្រកដក្នុងចិត្តថាមានរបស់របរប្រើប្រាស់គ្រប់ មានសុវត្តិភាពពេលធ្វើដំណើរ ។ បើសិនជាអាចធ្វើដំណើរឆ្ងាយអ្នកគួរតែមានខោអាវជិះកង់ ដើម្បីងាយស្រួលរៀបចំឥវ៉ាននៅកាប៉ៅក្រោយ ចំណែកខោជិះកង់ អាចជួយកាត់បន្ថយកុំមានភាពកកិត អាវជិះកង់អាចមានកាប៉ៅក្រោយសម្រាប់ដាក់សម្ភារៈសំខាន់ៗប្រើពេលជិះកង់។

IMG_20160805_180052

IMG_20160805_213154

ម៉ោងចេញដំណើរ

ម៉ោង៤៖៤៥នាទីព្រឹកទូរស័ព្ទរោទ៍សំឡេងខ្លាំងៗ ចុចបិតហើយគេងបន្តបាន១៥នាទី ម៉ោង៥ក្រោក ទ្រេតទ្រោត ចាំផ្ដើមរៀបឥវ៉ានចុះឡើងម្ដងទៀត ហាហា! ៦បានចេញដំណើរកើត ។ ធ្វើដំណើរមួយម៉ោងតាមផ្លូវជាតិលេខ៤ ជិះបណ្ដើរស្វែងរកកន្លែងបាយព្រឹកបណ្ដើរ ព្រោះថាពោះវាផ្គរលាន់ហើយ។ ឃើញហើយកន្លែងបាយព្រឹកចូលភ្លេត៖

IMG_20160806_065817

ចែករំលែកបទពិសោធន៍៖ អ្នកគួរតែរៀបចំឥវ៉ានពីល្ងាចអោយស្រេចកុំបាច់ព្រឹកឡើងវ៉ល់ចុះឡើង អាចចំនេញពេលចេញដំណើរពីព្រឹកបន្តិច។

ត្រូវថ្ងៃេរលាយ ត្រូវខ្យល់ប៉ើង នាំទៅទេសភាពបំព្រង

ព្រឹកឡើងដូចជាអំណោយផលណាស់ ធ្វើដំណើរទៅដោយរលូន មិនសូវជាហត់ ទោះបីខ្ញុំមិនសូវបានធ្វើដំណើរឆ្ងាយយ៉ាងណាក្ដី ។ ម៉ោងជិត៩ នៅសល់២០គីឡូដល់គោលដៅ តែស្រាប់តែព្រះអាទិត្យដេញពពកចេញអស់ បើកថ្ងៃចេស! ម៉ែអាថ្លៃនអើយក្ដៅមែន ។ ជិះកុំឲ្យតែឃើញដើមឈើមួយ ឲ្យតែប្រទះ ចាប់ហ្វាង់ងក់ឈប់សម្រាកភ្លាម ជិះឈប់ៗ ។ និយាយមុនបន្តិចចុះ ពេលមកវិញ ជិះមិនចង់ទៅមុខ បើខ្សល់បុកមកចង់ប៉ើងទៅហើយ ។ តែទេសភាពមិនណយទេ ក្ដៅបន្តិច តែនៅតែមានចំណូលចិត្តជិះទៅទៀតដោយទេសភាពថ្មី។

ចែករំលែកបទពិសោធន៍៖ បើសិិនជាអាចមើលអាកាសធាតុផងមុនពេលធ្វើដំណើរ និងផ្លូវណាដែលអាចផ្ដល់ម្លប់អោយយើងបានពេលជិះកងគឺប្រសើរណាស់ ព្រោះខ្ញុំហាក់ដូចបាក់កម្លាំងបន្តិចពេលថ្ងៃចេញមក ធ្លាក់ល្បឿនគូរសមដែរ។ កត្តាខ្យល់ក៏ពិបាកណាស់ ធ្វើអោយប្រើកម្លាំងច្រើនហើយជិះមិនបានលឿនដែល តែខ្ញុំមិនដឹងដោះស្រាយយ៉ាងណាដែលមានតែជិះទៅមុនតិចៗទៅ។

IMG_20160806_094404

IMG_20160806_101810

IMG_20160806_092532

ផ្ទះខ្ញុំជាសាលាសហគមន៍

ធីតាជាមិត្តភក្រស្គាល់គ្នាជាមួយខ្ញុំ ដែលធ្លាប់ធ្វើការងារសង្គមជាមួយគ្នា គោលដៅពូកខ្ញុំគឺទៅផ្ទះគាត់ដើម្បីបោះតង់កម្រាន្តទីស្រុកស្រែនៅទីនោះ ។ ទៅដល់ទីនោះមានអ្នកទៅដល់មុនខ្ញុំពីរនាក់ទៅហើយ គាត់គេងទីនោះមុនមួយយប់ទៅហើយ ហើយគាត់រៀបចំបាយទឹកមុនជាស្រេច។ មនុស្សកំពុងហេវហត់ ម៉ែអាថ្លៃនអើយ ឆ្ងាញ់នោះឆ្ងាញ់ បាយអស់បីចាន 😀 ។ បាយថ្ងៃត្រង់រួចរាល់អស់ មិត្តភក្រពីរនាក់ដែលទៅមុននោះបាននាំទៅកន្លែងដែលគេបោះតង់កាលពីយប់មិញ ជាកន្លែងដែលខ្ញុំធ្លាប់មកម្ដង តែយូរហើយ ពេលខ្ញុំទៅដល់ទីនោះស្រាប់តែជាសាលារៀនមួយ មានឈ្មោះថា “សាលាសហគមន៍សន្តិភាព” ទើបដំណើរការបានមួយអាទិត្យ  ចុមខ្ញុំភ្ញាក់ភ្អើលមែនទែន។ ផ្ទះសាលាសហគមន៍នោះជាផ្ទះផ្ទាល់របស់គ្រួសារធីតា តែមិនបានស្នាក់នៅយូរហើយ ព្រោះទៅជុំគ្នាជាមួយគ្រួសារធំជាមួយយាយ ។ អូហ៍ភ្លេចប្រាប់ថា ធីតាជាអ្នកគ្រូបង្រៀននៅសាលាឆ្ងាយមួយ ប្រហែល៣០គីឡូពីផ្ទះរបស់នាង។ នាងសម្រេចយកផ្ទះមួយនោះធ្វើជាសាលាសហគមន៍ ទោះបីទីនោះមិនទាន់ខ្វះសាលារៀនក៏ដោយ តែបទពិសោធន៍ជាគ្រូបង្រៀន និងធ្លាប់ធ្វើការងារសង្គម ជម្រុញពីមិត្តភក្រ ធ្វើឲ្យបង្តើតបានសាលាសហគមន៍មួយនេះ នាងថា សាលាសហគមន៍នេះអាចផ្ដល់ភាពស្និតស្នាលច្រើន និងជួយឲ្យសិស្សសហគមន៍ក្នុងភូមិគាត់ក្រៅពីរៀននៅសាលា គឺអាចរៀនបន្ថែមនៅភូមិគាត់ រៀនទទួលបានការចែករំលែកអ្វីថ្មី ដែលនាងរំពឹងថាមិត្តភក្រដែលធ្វើការងារសង្គមជាមួយនាងបានមកម្ដងម្កាលជួយ និងជួយជាការប្រឹក្សា ធ្វើអោយសិស្សនៅទីនោះបានរៀនសូត្រ និងបណ្ដុះបណ្ដាលច្រើនទៀតក្រៅពីចំណេះដឹងនៅសាលា និងរៀនភាសាផងដែរ។ ជាក់ស្ដែងមានមនុស្សមិត្តភក្រនាងម្នាក់បានស្ម័គ្រចិត្តពេលវេលាសៅរ៍អាទិត្យជួយទៅបង្រៀនភាសាអង់គ្លេស ព្រមទាំងចែករំលែកបទសោធន៍ផ្សេងផងដែរ ។ នាងថាតុកៅអីនាងបានចំនាយថវិកាដើម្បីធ្វើវាឡើង ក្រៅពីនោះក្ដាខៀន នាងបានដើរប្រមូលពីឪពុកម្ដាយ អាណាព្យាបាល តាមលទ្ធភាព ហើយសិស្សចូលរៀននៅទីនោះក៏ត្រូវបង់ថវិកាដែល តម្លៃ ១០០៛ ដើម្បីជួយចេញថ្ងៃភ្លើង។

IMG_20160806_152735

IMG_20160806_152714

 

ចែករំលែកបទពិសោធន៍៖ ពិតជារឿងគួរឲ្យកោតសរសើរណាស់ នាងបានចំនាយថវិកា ប្រាក់ខែគ្រួបង្រៀន ពេលវេលា ទឹកចិត្ត នាងបានជួយសហគមន៍របស់នាង ខ្ញុំមិនអាចជួយអីបានច្រើនបានចូលរួមថវិកាមួយចំនួនដើម្បីរួមចំណែកក្នុងការធ្វើតុកៅអីនោះ យើងយ៉ាងណាពេលទំនេរត្រូវឃ្លាតពេលទៅជួយចែករំលែកខ្លះដល់សហគមន៍នោះ ហើយបើមានដូចនេះច្រើនមិនដឹងប្រសើរយ៉ាងណាទេ ។ ពួកយើងបានទីនោះហើយរៀបចំជំរះស្មៅ រៀបចំជួសជុលរបង លាបថ្នាំដបទឹកសុទ្ធដើម្បីដាំផ្កាតាមរបង ពីសេសនោះគឺជួយតំឡើង និងលើកខ្លោងទ្វាសាលាហសគមន៍ផងដែរ ៖

13951002_1069112146477034_289747478_o

រូបភាពជុំគ្នា ៖ លើកខ្លោងទ្វាសាលាហសគមន៍រួច

បោះតង់ដេកលើគ្រេ

ក្រោយពីរៀបចំជួយខាងសាលាហគមន៍រួចហើយ ថ្ងៃលិចពួកយើងទៅបោះតង់នៅចំកាឳឡឹកនៅមិនឆ្ងាយប៉ុន្មានពីសាលាហគមន៍ ។ និយាយថាខ្ញុំជិះកង់មកបានដាក់តង់មួយមក ( តង់នោះខ្ចីគេទេ) តែជាក់ស្ដែងមកដល់គ្នាច្រើនគួរសមរហូតមិនអាចដេកក្នុងតង់អស់ ដើម្បីដោះស្រាយ មានតែលើកគ្រេមកពី ថែមគោយន្តមួយ គឺប្រុសៗគេងលើគ្រេ និងគោយន្ត ចំណែកស្រីៗគេងនៅក្នុងតង់ ។ មុននឹងយើងបានរៀបចំអាហារជុំគ្នាដោយពេលវេលាយឺតយ៉ាវបន្តិចយើងបាន ដុតដៃដុតជើងជួយរៀបចំគ្នា ខ្ញុំ និងមិត្តភក្រពីរនាក់បានជួយរៀបចំតង់ទាំងអស់ និងភ្នក់ភ្លើង២ ដើម្បីកុំអោយមានមុសខាំ ម្នាក់ៗរវល់ណាស់ ដាក់អាំងសាច់ ធ្វើទឹកជ្រលក់ និងរត់ចុះរត់ឡើងទិញគ្រឿង ហើយទៅយកគ្នា (អ្នកខ្លះមិនទាន់មកដល់) តែយ៉ាងណាហាក់សប្បាយរីករាយទាំងអស់គ្នា៖

ចែករំលែកបទពិសោធន៍៖ ពិបាកនិយាយណាស់ ទាល់តែទៅសាកម្ដងទៅដឹងថាយ៉ាងណាហើយ!!!! អូហ៍ភ្លេចប្រាប់ ពេលម៉ោង៤ព្រឹក មានរលឹមតិចៗ ម្នាក់ៗងើបហើយដាស់គ្នាថារលឹមហើយ តោះលើកគ្រេ ហា! ចង់ក្រោយអត់អាដែល ងុយហើយចាំភ្លៀងខ្លាំងទៅចាំលើក ! ដេកទៀត 😀

IMG_20160806_183235 IMG_20160806_191833 IMG_20160806_203748 IMG_20160806_213554

 

ដោយក្កីរីករាយ

អក្សរខុសច្រើនបន្តិចហើយ! ស្អែកចំកែ ហត់ខ្លាំងពេកសុំដេកសិន រាត្រីសួស្ដី!

សុផាត