ស្វែងយល់ពីទិដ្ឋភាពវិលជុំ និងរៀប​ថតរូបរាងវិលជុំ ៣៦០ដឺក្រេ

អ្វីជារូបថតវិលជុំ 360 ឬអ្នកខ្លះហៅថារូបភាពស្វែរ ( Photosphere ) ? តាមពិតទៅវាមានយូរមកហើយ តែអាចថាមានអ្នកទើបដឹងក្រោយពេលហ្វេសបុកបានដាក់អោយប្រើ Photo 360 នៅលើ Facebook ។ អ្នកប្រហែលធ្លាប់លឺពីទិដ្ឋភាពតាមដងវិថីរបស់ គូគោល ( Google Streetview ) នេះមិនមែនព័ត៌មានថ្មីអីទេ ហើយមិនសូវខុសគ្នាអ្វីដែរ គ្រាន់តែនៅលើ Facebook មានរូបភាពតែមួយសន្លឹកហើយយើងអាចមើលវិញជុំវិញខ្លួនឯង ចំណែកលើ Google Map យើងអាចមើលជុំវិញខ្លួនឯងហើយ អាចធ្វើដំណើរទៅមុខ ឬទៅក្រោយ តាមទិសដៅរបស់ផែនទីនោះ។ មានមិត្តភក្រជាច្រើនបានសួរខ្ញុំថាធ្វើម៉េចអាចថតរូបទាំងនោះបាន?

TINYPLANET_PANO_20141102_164206

ធ្វើជារូបភាពផែន [Tiny Planet]

រូបភាព 360 នៅលើ Facebook

រូបភាព PhotoSphere នៅលើ Google Map

ធ្វើយ៉ាងម៉េចអាចថតរូបវិលជុំបាន?

ដើម្បីថតរូបភាពវិលជុំ មានវិធីច្រើនណាស់ អាចរៀនដោយខ្លួនឯង ឬជួលអ្នកជំនាញពី Google ។ ខាងក្រោមខ្ញុំបង្ហាញពីរៀបថតដោយខ្លួនឯង ប្រើដោយទូរស័ព្ទដៃ ៖

  • ប្រើ App របស់  Google Street View

ដោយប្រើប្រាស់ App របស់ Google ដែលមានឈ្មោះថា៖ Google Street View ដែល App នេះថតហើយយើងអាចដាក់រូបរបស់យើងចូលទៅក្នុង Google Map តែម្ដង ហើយវាមានរូបមួយសន្លឹកដែលយើងអាចប្រើវានៅលើ Platform ផ្សេង បាន ( រូបនោះអាចយកមកផុសនៅលើហ្វេសបុកហើយឃើញរូបភាពវិលជុំដូចគ្នា)

SVapp (1)

Google Street View

អាចទាញយកទាំង iOS និង android

 

 

Screenshot_20160707-155313[1]

របៀបអនុវត្តន៍៖ បើក app នឹងបានឃើញរូបដូចខាងលើ ហើចុចត្រង់ប៉ូតុងទឹកក្រូចសញ្ញាបូក

Screenshot_20160707-155701[1]

ចុចប៉ូតុងទឹកក្រូចមានពាក្យថា Camera មានរូបកាមេរានោះ៖Screenshot_20160707-155723[1]

ដាក់កាមេរាអោយត្រង់ចំនុចទឹកក្រូចនោះ ជុំវិញ អោយគ្រប់ចំនុចដូចវីដេអូបង្ហាញជូននេះ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធដំណើរអែនដ្រយន៍របស់ Google ( Google Edition) អាចនិយាយថាទូរស័ព្ទ Nexus របស់ Google នេះបានភ្ជាប់មកជាមួយ Google Camera ដែលអាចអោយយើងកែរូបនោះទៅជា Tiny Planet បាន

Screenshot_20160707-161351[1]

ពេលថតរួចរាល់ហើយអ្នកអាចទៅរក កន្លែងផ្ទុករូបភាពរបស់អ្នក

Screenshot_20160707-153830

លោកអ្នកនឹងអាចយករូបនោះទៅប្រើលើ Facebook G+ ឬកន្លែងណាមួយដែលដំណើរការ photo 360 នោះ។

  • ប្រើឧបករណ៍ផ្សេងៗ

មានឧបករណ៍ច្រើនទៀតក្រៅពីទូរស័ព្ទ ក្នុងនោះមានឧបករណ៍មួយឈ្មោះថា RICOH THETA S (ជាឧបករណ៍ដែលណែនាំពី Google និង Facebook)  HTC RE, NCTECH IRIS360 និងឧបរណ៍ច្រើនទៀត។ ឧបករណ៍ទាំងនេះ ងាយជាទូរស័ព្ទ ត្រង់ថាយើងចុចតែម្ដងគឺបានរូបជាស្រេចតែម្ដង ហើយក្រៅពីនោះយើងអាចថតវីដេអូវិជុំផលដែរ ។

  • ប្រើម៉ាស៊ីនថត DSLR

យើងក៏អាចថតដោយប្រើកាមេរ៉ា DSLR បានផងដែរ តែទាល់តែយើងមានបទពិសោធន៍ច្រើនផងដែល ព្រោះដើម្បីថតរូបនោះ ទាមទារឲ្យចេះប្រើប្រាស់គួរសមដែរ បូករួមទាំង ឧបករណ៍ផងបន្ថែមជាមួយការមេរ៉ានោះ ។ អ្នកដែលគាត់ប្រើប្រាស់ DSLR ដើម្បីថតរូបវិលជុំយើងអាចហៅគាត់បានថាអ្នកជំនញក្នុងការថតរូបហើយ ។ បទពិសោធន៍ខ្ញុំមិនដែលទាន់បានសាកល្បងជាមួយកាមេរ៉ា DSLR ដើម្បីថតរូបវិលជុំនៅឡើយដែរ ។ ក្រុមហ៊ុន Google បានផ្ដល់សិទ្ធទៅអោយ “អ្នកជំនាញទិដ្ឋភាពផ្លូវដែលមានវិញ្ញាបនបត្រ- Google Trusted Photographer ” ។ មិនមែនមានន័យថាអ្នកចេះថតរូបវិលជុំដោយប្រើ SDLR មិនបានផ្ដល់សិទ្ធដោយ Google មិនអាចថតរូបបាននោះទេ គ្រាន់តែពេលដែលបានដាក់ចូលក្នុង Google map បានបង្ហាញទិដ្ឋភាពខាងក្នុង ( See Inside ) ។

use-a-dslr-camera

ក្រុមអ្នកថតជំនាញ Trusted Photographer គាត់ថតរូបតាមអាជីវកម្ម តាមការស្នើពីម្ចាស់អាជីវកម្មដោយបង់កញ្ចប់សេវាថតរបស់ពួកគេ ។ នៅកម្ពុជាយើងក៏មានក្រុមអ្នកថតរូបនេះផងដែល ៖

TrustedProBadge_English_Landscape_P

នៅកម្ពុជាយើងមានក្រុមថតរូបជំនាញនោះឈ្មោះថា Getinside360 លោក ហេង សុវណ្ណ ពីអតីតបុគ្គលិកផ្នែក Google Street View ធ្វើគម្រោងថតរូបថ្មីនេះជាមួយក្រុមការងារពីរបីនាក់ ។ បើសិនអ្នកចង់បានទិដ្ឋភាពរូបអាជីវកម្មរបស់អ្នកចូលទៅក្នុងផែនទី Google គួរតែទាក់ទងទៅពួកគាត់ ។ ក្រៅពីនោះមានអ្នកជំនាញថតច្រើនទៀតនៅកម្ពុជា កំពុងដំណើរថតរូបវិលជុំនោះផងដែរ ។ លោក ទួន សាម៉ន ពីអ្នកដៅផែនទីនៅលើ Google យ៉ាងច្រើន ក៏ជាអ្នកជំនាញថតរូបនេះផងដែរ ។

រូបភាពវិលជុំពីក្រុមអ្នកជំនាញ

រូបភាពពី  Getinside360 ដោយលោក ហេង សុវណ្ណ ៖





រូបភាពពីលោក ទួន សាម៉ន ៖


ស្នាដៃថតរូបដោយទូរស័ព្ទរបស់ខ្ញុំ


 

បច្ចេកវិទ្យា VR ជាមួយ Photo 360

ខ្ញុំធ្លាប់នឹកឃើញថា ម្យ៉ាងដែរតើ បើសិនមានរូបមើលវិលជុំក្នុងអាគារ ឬសណ្ឋគារ វាអេមណាស់ បានឃើញមុនពេលទៅដល់ ឬចង់ជួលផ្ទះអី អាចមើលបន្ទប់ ឬទីតាំងនោះ ។ តែវារិតតែអេមទៀតនោះគឺ បច្ចេកវិទ្យា VR ដោយខ្ញុំធ្លាប់ប្រើ ឧបករណ៍ក្រដាស់របស់ Google មួយឈ្មោះថា cardboard ដែលយើងយកទូរស័ព្ទដាក់ចូលក្នុងឧបករណ៍នោះ យើងអាចមើលទិដ្ឋភាពវិលជុំនោះយ៉ាងអេមតាហ្មង ។ មានឧបករណ៍ច្រើនទៀតភ្ជាប់បច្ចេកវិទ្យា VR នោះ មានតម្លៃរហូតដល់រាប់ពាន់ក៏មានដែរ។

ដោយក្ដីរីករាយ! ជី សុផាត
(នេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន)