បទ​ពិសោធន៍​បោះជុំរំបារខែមកំពត-មាត់ព្រែក​កំពត

បទ​ពិសោធន៍ចូលរួម និង​ការរៀបចំ​​ការ​បោះជុំរំ​​ បោះតង់ដើរលេងកម្រាន្ត វា​ជាបទពិសោធន៍ល្អ​មួយ​សម្រាប់​អោយ​យុវជន​អាចយក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​បោះជុំរំ​ខ្នាតតូច ឬដំណើរ​កម្រាន្តរបស់​ខ្លួន​បាន ។ គម្រោង​រៀបចំ​​ការបោះជុំរំ​អាចមិនច្រើន​តែត្រូវ​មានអ្នកជួយរៀបចំបួន​ទៅ​ប្រាំនាក់ ខ្ញុំ​នឹងក្រុម​ការងារ​ប្រហែល​បួន​ប្រាំ​នាក់​ បាន​រៀបចំ​ការ​បោះជុំរំនេះឡើង ។ អ្វីដែល​យើងត្រូវគិតគឺ ទីតាំងរៀបណា? មានខេត្ត​ច្រើន​ណាស់នៅប្រទេសកម្ពុជាយើង​ដែល​អំណោយផល​បោះជុំរំបាន ភាគ​ច្រើន​នៃ​អ្នក​បោះជុំរំ​គឺនៅតំបន់​ព្រៃ​ភ្នំជ្រលងដង​អូ មានទឹក ព្រែកជាដើម ។ កាលពី​ខែ​មុន​ខ្ញុំបានចូលរួមបោះជុំរំ បោះតង់នៅប៉ៃលិន​ម្ដងដែរ វាឆ្ងាយបន្តិច ទើប​ខ្ញុំ​នឹង​ក្រុម​ការងារ​ស្វែងរក​ទីតាំងណា​ជិតទី​ក្រុង​ភ្នំពេញ ។ ខេត្តដែល​អំណោយផលជាងគេ ហើយត្រូវបាន​យើងជ្រើសរើសគឺ ខេត្ត​កំពត ។ មូលហេតុគឺ ជាខេត្តដែល​អំណោយផលទាំង ជ្រោះជ្រងដងអូ មានភ្នំ មានព្រែក សាកសម្យនឹងការបោះ​តង់នេះ ណាមួយយើង​មានតែពីរ​ថ្ងៃ​មួយយប់ ដែល​ងាយ​ស្រួលផងដែរ។ ដោយ​យើង​មានអ្នក​ស្គាល់មាន​ដីចំការ នៅមាត់ព្រែក​កំពត វាពិតជាពិសេសណាស់ សម្រាប់ការបោះតង់នេះ ។​ នេះជាទីតាំងដែលយើង​បានរើសបោះតង់៖ https://goo.gl/maps/D7vgeUnawsB2

Kampot River _ boat

ទេសភាពរូបថតពីលើទូក-ទូកនេសាទ

Kampot River _ machine

ម៉ាស៊ីនទូក

Kampot River _ mountain

ភ្នំតាមដងព្រែកកំពត

Kampot River boat

ទេសភាពតាមដងព្រែក

Kampot River_1

ទូកបោះបង់ បែកបាក់

 សម្ភារៈ​ដែល​អ្នក​គួររៀបចំ​សម្រាប់ដំណើរបោះតង់រយៈពេលខ្លី៖

  • តង់ ខ្នាតសម្រាប់មនុស្សដែល​ចូលរួម (កុំភ្លេចដាក់កន្ទេលមួយផងគ្រាន់ករាលកុំអោយឈឺខ្នង ) អង្រឹងក៏បានបើម្នាក់ឯង
  • សម្ភារៈគេង អាចដាក់កូនភួយ ខ្នើយខ្យល់ងាយដាក់តាមខ្លួន ព្រោះថាបើសិនយើងមិនដែល​ធ្លាប់គេងទីមិនរាបស្មើរ អាចពិបាក ដូចនេះគួរតែរៀបចំ​កម្រាល ឬភួយតាមល្អប្រសើរ
  • ស្បែកជើង គួរតែយកពីរគូ មានផ្ទាត់ និងស្បែកជើងប៉ាត់តា អាយស្រួលផ្លាស់ប្ដូរ
  • គួតែដាក់ដែកកេះ តាមខ្លួន​ ស្រួលផ្នក់ភ្លើងក្បែរតង់ ងាយស្រួល​ចំចាត់មូស សត្វល្អិត ឬសត្វផ្សេងៗមកជិត
  • សម្រាប់សម្លៀកបំពាក់​អាចដាក់សមល្មមពេលវេលា

Kampot Camping

កម្មវិធីលេង៖

  • នៅលើឡាន៖ យើង​បានរៀបចំហ្គេមមួយគឺ “មនុស្សសំខាន់ដោយសម្ងាត់” តម្រួវអោយអ្នករាល់គ្នា​សរសេរ​ឈ្មោះ​ដាក់​ក្នុង​ប្រអប់មួយ ហើយចាប់​វិញម្នាក់មួយ ហើយត្រូវចាំឈ្មោះនោះទុក មិនអោយជាន់ឈ្មោះ​ខ្លួនឯងទេ អាចដូរបាន​បើសិនជាជាន់ឈ្មោះ ក្រោយ​មកយើង​ណែនាំឈ្មោះ​ម្នាក់​ម្ដង ដើម្បីអោយស្គាល់គ្នា កាណែនាំនេះទៀតសោទ គឺត្រូវ​ណែនាំឈ្មោះពិត ហើយដាក់ឈ្មោះសត្វមួយ (ឧ ខ្ញុំ សុផាត ហៅអាស្វា) បន្ទប់មកទៀតអ្នកបន្ទប់ត្រូវ​ហៅឈ្មោះមុន សុផាត ហៅអាស្វា ខ្ញុំឈ្មោះ ពៅ ហៅអាជ្រូក អ្នកបន្ទប់តទៀតត្រូវហៅឈ្មោះពីដើម បន្ទប់ ធ្វើដូចនេះបន្តបន្ទប់រហូតចប់ ទាល់តែធ្វើបែបនេះហើយបានចាំឈ្មោះ។ អ្នកទាំងអស់ប្រហែលចាំឈ្មោះគ្នាអស់ហើយ សូមមើលឈ្មោះដែល​អ្នក​បានចាប់នោះ ហើយត្រូវមើលថែគេផង ថ្ងៃត្រឡប់មកវិញត្រូវនិយាយពីការមើលថែរនោះ!!