អំពីកម្មវិធីសប្បុរសធម៌ នៅសាលាតានន

logo_1

បុព្វហេតុ៖

កាលពីថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៥ នៃ​ដំណើរ​កម្សាន្ត​របស់​យុវជន​មួយ​ក្រុម​បាន ចុះ​ចែក​សម្ភារៈ​តិចតួច​ដល់ សាលាបឋមសិក្សា តានន ភូមិ​តានន ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ស្ថិត​នៅ​ក្នុង​ភូមិ​តានន ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង (ចម្ងាយ ៣០គម ពី​ការិយាល័យ អប់រំ យុវជន និង​កីឡា​ស្រុក) ដោយសារ​ ឃើញ​ភាព​ជាក់​ស្ដែង​នៃ​សាលាបឋមសិក្សា​នេះ ពុំ​មាន​បណ្ណាល័យ សម្រាប់​ឲ្យ​សិស្ស​តូចៗ​ទាំង​អស់​នេះ​អាន​សៀវភៅ​បាន ហេតុនេះ​ហើយ​ទើប​យុវជន​មួយ​ក្រុម​នេះ បាន​មូលមតិគ្នា បង្កើត​ជា​កម្មវិធី​សប្បុរសធម៌ ដើម្បី​ប្រមែប្រមូល​នូវ​ថវិកា សៀវភៅ ឬ​សម្ភារៈ​សិក្សា ក្នុង​គោល​បំណង​ចង់​រួម​គ្នា​ចង់​បង្កើត​​បណ្ណាល័យ​មួយ​នៅ​ទីនោះ។ ដោយ​ប្រមូល​សម្ភារៈ​ចម្បង​ៗ ដូចជា សៀវភៅ​អាន​សម្រាប់​កុមារ ទូ​ដាក់​សៀវភៅ តុ​អាន កៅអី និង​សម្ភារៈ​ផ្សេង​ដូចជា កូល័ ខ្មៅដៃ ល។ល

Tanorn School Tanorn Tanor1
ស្ថានភាព៖​

សាលាបឋមសិក្សា តានន ភូមិ​តានន ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។
ស្ថិត​នៅ​ក្នុង​ភូមិ​តានន ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ចម្ងាយ ៣០គម ពី​ការិយាល័យ អប់រំ យុវជន និង​កីឡា​ស្រុក ហើយ​មាន​ចម្ងាយ​ប្រហែល ៧០គម ពី​ទី​រួម​ខេត្ត​បាត់ដំបង ។
ផែនទី៖ https://goo.gl/maps/FSHRsGnsSCR2

 

Facebook Event : https://www.facebook.com/events/489943184516462/

Poster Charity

សាលា​បឋមសិក្សា​តានន មាន ផ្ទៃ​ដី​សាលា​ទំហំ៖ (១៥០x១០០)ម មាន​អាគារ​ចំនួន៖ ១ខ្នង បែកចែក​ជា​បន្ទប់​រៀន​ចំនួន៖ ៥បន្ទប់ មានបង្គន់អនាម័យ១៖ ៤បន្ទប់ មាន អណ្ដូង​ស្នប់​១ ។
សាលា​មាន​សិស្ស​សរុប​ចំនួន ១១០នាក់ ដោយ​មាន​សិស្ស​ស្រី​ចំនួន ៥៤នាក់ ហើយ សិស្ស​ប្រុស​ចំនួន ៥៦នាក់។ ថ្នាក់​រៀន​មាន​ចាប់ផ្ដើម ពី​ថ្នាក់​មត្តេយ្យ​រហូតដល់ទី៦ ដែល​សិស្ស​មាន​ចាប់​ពី​អាយុ ៤ឆ្នាំរហូត ដល់១៥ឆ្នាំ។ មានគ្រូបង្រៀនចំនួន៤នាក់ ប្រុស២នាក់ និង ស្រី២នាក់​។​

ថ្នាក់​មតេ្តយ្យ​មាន​សិស្ស​ចំនួន ១៤នាក់
ថ្នាក់ទី១ មាន​សិស្ស​ចំនួន ២២នាក់
ថ្នាក់ទី២ មាន​សិស្ស​ចំនួន ២៤នាក់
ថ្នាក់ទី៣ មាន​សិស្ស​ចំនួន ១៦នាក់
ថ្នាក់ទី៤ មាន​សិស្ស​ចំនួន ១៣នាក់
ថ្នាក់ទី៥ មាន​សិស្ស​ចំនួន ៩នាក់
ថ្នាក់ទី៦ មាន​សិស្ស​ចំនួន ១២នាក់
ភាគ​ច្រើន​កូន​សិស្ស​នៅ​ទី​នោះ បាន​ឈប់​ពី​ការ​សិក្សា ព្រោះ​ស្ថានភាព​គ្រួសារ ។​

ថ្ងៃ​ទី៖ ៥-៦ មីនា ២០១៦ ៖ កម្ម​វិធី​សប្បុរសធម៌៖ ដំណើរ​ចែក​រំលែក​សៀវភៅ​ដល់​កុមារ​ដាច់​ស្រយាល
ក្រុម​យុវជន នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជួល​ឡាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ ថ្ងៃសៅរ៍ ទី​៥ ខែ​មីនា ឆ្នាំ ២០១៦

Facebook Event : យើងរួមគ្នាដើម្បីបណ្ណាល័យសំរាប់កុមារតានន
ទំនាក់ទំនង ជួយ​សម្ភារៈ ឬ​ថវិកា ៖

ភ្នំពេញ៖
ជី សុផាត ៖ ០៧៧ ៥៩០ ៥៥៥ | sophatchy@gmail.com
កញ្ញាស្រីពិន ៖ ០៩៦ ៣០៨៨៧១៤
កញ្ញា សខុម ៖ ០៧៧ ៤២២០៩៣
បាត់ដំបង៖
នឹម ដារ៉ា ៖ ០៨១ ៣៣ ៦៦ ៧៩