ការ​​សរសេរ​ភាសា​ខ្មែរ​នៅ​លើ​បណ្ដាញ​​ប្រព័ន្ធ​អ៊ីនធឺណិត

ខ្ញុំ​បាន​​សង្កេត​ឃើញ​​មនុស្ស​ច្រើន​នាក់​លើ​បណ្ដាញ​សង្គម ប្រើ​ភាសាបរទេស ឬ​ឡាតាំង ( អក្សរ​បរទេស​ប្រកប​ខ្មែរ) ​ខ្ញុំ​ដឹង​ថា​មូល​ហេតុ​ច្រើនណាស់​ដែល​បណ្ដាល​អោយ​គាត់ ចូលចិត្ត​ប្រើ​ភាសាបរទេស អាច​ថា​គាត់​ចង់​អនុវត្តន៍​​ការ​រៀន​ភាសា​បរទេស​របស់​គាត់ ឬ​ពិបាក​​ក្នុង​ការ​សរសេរ​ភាសា​ខ្មែរ អា​ច​មាន​ករណី​មួយចំនួន​ទៀត ដូចជា​​ឧបករណ៍​ប្រើ​ប្រាស់​របស់​គាត់​មិន​អាច​ដំណើរ​ការ​ភាសាខ្មែរ​បាន​ល្អ​នៅ​ឡើយ។ សម្រាប់​ខ្ញុំ​​ក្នុង​នាមខ្លួន​កើត​នៅ​ទឹកដី​ខ្មែរ​​មួយ​នេះ គឺ​ព្យាយាម​សរសេរ​ខ្មែរ​អោយ​បាន​ច្រើន តាមដែល​អាច​ទៅ​រួច បើ​និយាយ​ពី​ឧបសគ្គ លើ​​ឧបករណ៍​បច្ចេកវិទ្យា​ខ្ញុំ​ជឿ​ថា​ ភាសាខ្មែរ​បាន​ដាក់​បញ្ចូល លើ​ឧបករណ៍​បច្ចេកទេស​ច្រើន​ហើយ តួ​យ៉ាង យើង​ត្រូវ​សរសើរ​ដល់​ក្រុម​អ្នក​ដែល​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ​មួ​យ គឺ​បាន​ដាក់​បញ្ចូល​ភាសាខ្មែរ​នៅ​លើ​កូដ​បច្ចេកវិទ្យា​ទំនើប ហើយ​ធ្វើ​អោយ​យើង​បាន​ប្រើស​ប្រាស់​ភាសាខ្មែរ​លើ​បច្ចេកវិទ្យា​ដូច​សព្វ​ថ្ងៃនេះ ដែល​ហៅថា យូនីកូដខ្មែរ ។ ឧបសគ្គ​មួយ​ទៀត​គឺ​ការ​សរសេរ​​​ភាសាខ្មែរ​​ខ្លួន​ឯង​ខុស ព្រោះ​ពេល​ខ្លះ​អ្នក​ប្រើ​ប្រាស់​លើ​​បណ្ដាញ​​សង្គម មួយចំនួន​គាត់​សរសេរ​តាម​ការ​និយាយ តាម​តំបន់​របស់​គាត់ ធ្វើ​អោយ​គាត់​ភ្លេច​នៅ​ពាក្យ​ត្រឹម​ត្រូវ​របស់​ខ្មែរ​យើង ។ ដូច្នេះ​ខ្ញុំ​សូម​ដក​ស្រង់​​ ចំនុច​មួយចំនួ​ន​ដែល​អាច​អោយ​អ្នក​ប្រើ​ប្រាស់​ភាសាខ្មែរ​បាន​ត្រឹម​ត្រូវ​លើ​​ឧបករណ៍​បច្ចេកវិទ្យា ៖

  • ការ​វាយ​អក្សរខ្មែរ​អោយ​បាន​ត្រឹម​ត្រូវ​លើ​អ៊ីនធឺណិត ឬ​តាម​រយៈ​ឧបករណ៍​រុករក ( Firefox Browser និង Thunderbird )

spelling-firefox-khmerលោក​អ្នក​ធ្លាប់​បានដឹង​ទេ​ថា​រាល់​ការ​វាយ​អក្សរ​ភាសាខ្មែរ​​របស់​លោក​អ្នក​នៅ​លើ Firefox Browser និង Thunderbird វា​អាច​ណែ​នាំ​ពាក្យ​ត្រូវ​អោយ​យើង​ទៅ​តាម​វចនានុក្រម​ សម្ដេច​សង្ឃ ជួន ណាត ដោយ​គ្រាន់តែ​យើង​តំឡើង​កម្មវិធី​បន្ថែម ( add on ) ។ កម្មវិធី​បន្ថែម(AddOn)ដើម្បី​កែ​តម្រូវ​ពាក្យ​ខ្មែរ ត្រូវ​បាន​គេ​បង្កើត​ឡើង​ពីរ​ផ្សេង​គ្នា ៖

  1. ដោយ Society for Better Books in Cambodia SBBIC  អាចចុចទីនេះដើម្បី​ទាញយក​
  2. ដោយលោក ទឹម បឿន អាចុចទីនេះ​ដើម្បី​ទាញយក
  • ការ​ប្រើ​ប្រាស់​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​លើ ​​​OpenOffice / LibreOffice ឬ Ms Office

khmer-spelling-checker1-1024x545

ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​នេះ មិន​ខុស​គ្នា​ជាមួយ​កម្មវិធី​បន្ថែម​លើ Firefox ទេ​គ្រាន់​តែ​ ខាងក្រោម​នេះ​សម្រាប់ LibraOffice ឬ OpenOffice ៖

– ទាញ​យក​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​សម្រាប់  LibraOffice ឬ OpenOffice ៖ ចុចទីនេះ

សូម​មើល​វីដេអូ​​ការណែនាំ

– ទាញ​យក​​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​សម្រាប់ Microsoft Office ៖  ចុចទីនេះ

sbbic-khmer-spelling-checker-for-Microsoft-Word1-1024x492

  • ការ​ពិនិត្យ​អក្ខរា​វិរុទ្ធ​លើ​ទូរស័ព្ទ​ទំនើប ៖

ខ្ញុំ​បាន​ឃើញ​កម្ម​វិធី​​លើ​ទូរស័ព្ទ​ដែល​មួយ​ដែល​អាច​ពិនិត្យ​អក្ខរា​វិរុទ្ធ គឺ​ Khmer Spell Checker ​ប្រើ​ប្រាស់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​​​ទូរស័ព្ទ​អែន​ដ្រយន៍ ដែល​លោក​អ្នក​អាច​ទាញ​យកពី PlayStore បាន។ ដើម្បី​ទាញយក​សូម​ចុច ទីនេះ

Khmer Spell Checker

  • ការណែនាំ​ពាក្យ​​​ដោយ​ប្រើ​ប្រាស់​ក្ដារចុច​ឆ្លាតវៃ

ក្ដារ​ចុច​ឆ្លាត​វៃ​ ក្រៅពី​លោក​អ្នក​អាច​វាយ​បាន​លឿន​ដោយ​គ្រាន់តែ​អូស​ទៅលើ ឬចុច​ក្រោម គឺបាន​បន្ថែម​​អោយ​ប្រើស​ប្រាស់​ការណែនាំ​ពាក្យ​ខ្មែរ​លើ​​​ប្រព័ន្ធ​ទូរស័ព្ទ​ទំនើប ទាំង​ប្រព័ន្ធ iOS និង​ប្រព័ន្ធ Android ផង​ដែល៖


screen568x568

khmer-spelling-checker KhmerSmartKeyboard

 

ទាញយក៖

App Store: https://appsto.re/kh/JW1x3.i
Play Store: http://goo.gl/fdzO4x

​ខ្ញុំ​ជឿ​ថា​ខាងលើ​នេះ​អាច​ជួយ​លោក​អ្នក​ប្រើ​ប្រាស់​ភាសាខ្មែរ​បាន​ល្អជាងមុន​!!!  សូមអរគុណ