ដំណើរ​កំសាន្ត​ក្រោយ​ពេល​ដាក់​បិណ្ឌ​នៅ​ភ្នំ​ស្រង់​

តាម​បណ្ដោយ​ផ្លូវ​នា​រដូវ​វស្សា​ឃើញ​វាលស្រែ​វាល​ស្រូវ​ពណ៌​បៃ​តង​ខ្ចី​តាម​ជួរភ្នំ​វែង​អន្លាយ​​​ បើ​សិន​បាន​ឆ្លង​​កាត់​បើ​​មិន​​បាន​ឈប់​ថត​រូប ពិត​ជា​ស្ដាយ​​​ណាស់ ទេសភាព​បៃតង​ខ្ចី​ធ្វើពួក​ខ្ញុំ​​មិនអាច​បន្ត​ដំណើរ​ទៅ​មុខ រវល់​តែ​លួច​​ចាប់​ចិត្ត​​ប្រតិព័ទ្ធ​​នឹង​​ទេសភាព​​របស់​វាល​ស្រែ​ក្បែរ​ស្រុក​ភូមិ​ស្រុក​មាន​ជើង​ភ្នំ​វែង​​អន្លាយ ។ ​ភ្នំ​ស្រង់​ជា​តំបន់​មួយ​ដែល​មាន​អំណោយផល​ពី​ធម្មជាតិ​យ៉ាង​ស្រស់បំព្រង នៅ​តាមដង​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ស្រង់​យើង​​ឃើញ មាន​វត្ត លំនៅ​ស្ថាន​មួយពីរ និង​វាលស្រែ​របស់​អ្នកស្រុក​អម​តាម​សងខាង​ផ្លូវ​គួរ​ឲ្យ​ឈប់​សម្រាកស្រូប​យក​ខ្យល់​អាកាស ​ខ្លាំងណាស់ និយាយ​រួម​នៅ​ភ្នំ​ស្រង់​នេះ​អាច​ចាត់ទុកថា​ជា​តំបន់​ស្រុកស្រែ​ដែលមាន​ធម្មជាតិ​ដោយឡែក​មួយ​ដែល​កំពុង​តែ​លាក់ខ្លួន​ឆ្ងាយ​ពី មនុស្សម្នា​។ បើ​ទោះ​ជា​ភ្នំ​ស្រង់​មិនមែនជា​តំបន់​ទេសចរណ៍​ក៏ដោយ ក៏ប៉ុន្តែ​ភ្នំ​ស្រង់​ត្រូវបាន​អ្នក​ដែល​ធ្លាប់​ធ្វើដំណើរ​មក​ដល់​ចាត់ទុកថា​ជា​ទីកន្លែង​មួយ​ដ៏​មនោ​រម្យ​បែប​ជនបទ​មាន​ខ្យល់អាកាស​បរិសុទ្ធ និង​មាន ធម្មជាតិ​ស្អាត​ប្លែក​ភ្នែក​។ តំបន់ភ្នំ​ស្រង់​នេះ​មាន​វិសាលភាព​គ្របដណ្តប់​ធំធេង​ណាស់​ដោយ​មាន​កន្លែង​ខ្លះ​យើង​មិនអាច​ធ្វើដំណើរ ដោយ​យានយន្ត​ចូល​ទៅ​បាន​នោះ​ទេ​គឺ​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ថ្មើរជើង​។​

IMG_0148 IMG_0171 IMG_0290

 

យើង​អាច​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទេសភាព​ធម្មជាតិ​ភ្នំ​ស្រង់​បាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ ​មក​ដល់​ទី ប្រជុំជន​ផ្សារ​ថ្នល់ទទឹង​បត់​ចូល​ខាងឆ្វេង​តាម​ផ្លូវ​ក្រាល​កៅស៊ូ  ឬ​ក៏​យើង​អាច​ធ្វើ​ដំណើរ​ចេញ​ពី​រង្វង់​មូល​ចោម​ចៅ​ឆ្ពោះ​តាម​ផ្លូវជាតិ​លេខ​៣​ចម្ងាយ​៤៤​គីឡូម៉ែត្រ​នឹង​ឃើញ​ទីប្រជុំជន​ផ្សារ​ត្រាំខ្នារ​នោះ​នឹង​ឃើញ​មាន​ផ្លូវលំ  មួយ​បត់​ស្តាំ​រួច​យើង​បន្ត​ដំណើរ​តាម​ផ្លូវ​នេះ​ប្រហែលជា​១០​គីឡូម៉ែត្រ​ទៀត​នឹង​បាន មក​ដល់​ភ្នំ​ស្រង់​ដែល​ស្ថិត​នៅក្នុង​ទឹកដី​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ជាក់​ជា មិនខានឡើយ​។​    ​