បិណ្ឌ៧ បាន​៣វត្ត នៅ​ភ្នំ​ស្រង់ កំពង់​ស្ពឺ

ចំងាយ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​៥០គីឡូ តាម​ផ្លូវ​លេខ ១២៤ អ្នក​នឹង​ឆ្លង​កាត់​ភ្នំ​ស្រង់ ហើយនេះជាលើកទី១ដែល​ខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ។ ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​ទីនោះ ម្ដង តែ​មិន​​បាន​ចាំ​ថា ទីនោះ​ជា​ភ្នំ​ស្រង់​ទេ។ ថ្ងៃ​អាទិត្យ​ទី៤ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​នឹងថ្ងៃ៧រោច ខែ​ភទ្របទ ឆ្នាំមមែ ជា​បិណ្ឌ​ទី៧​ ខ្ញុំ​និង​មិត្ត​ភក្ត្រ​មួយ​ក្រុម​មាន​គោល​​ចំណង​ទៅ​ទី​នោះ ដែល​ទាំង​មិន​ស្គាល់​ផ្លូវ​ច្បាស់ មុន​ចេញ​ដំណើរ​យើង​ចែក​គ្នា​ទាក់​ទង​ទៅ​អ្នក​ដែល​ធ្លាប់​បាន​ស្គាល់​ភ្នំ​ស្រង់​នោះ​។

យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ហើយ​បត់​តាម​ច្រក​តូច​ដែល​ភ្ជាប់​ទៅ​ផ្លូវ​លេខ ១២៤​នោះ។ ធ្វើ​ដំណើរ​បណ្ដើរ​សួរ​គេ​បណ្តើរ​ រហូត​យើ​ង​បាន​ទៅដល់​គោល​ដៅ គឺ​មក​ដល់​វត្ត​ត្រពាំង​ស្នោរ​ ហៅ​វត្ត​ស្រង់ ។ នៅ​តាម​ផ្លូវ​វត្ត​ស្រង់​ឡើង​ទៅ​លើ​ភ្នំ មាន​វត្តពីរ​ទៀត តែ​ខ្ញុំ​មិន​បាន​ចាំ​ឈ្មោះ​ទេ ។

IMG_0018IMG_0027 IMG_0033

សូម​អនុ​មោទនា​​យក​បុណ្យ​នេះ​ទាំងអស់​គ្នា!